ឡានអគ្គិសនីខ្នាតតូច Volvo EX30 ចូលប្រឡូកទីផ្សារអាស៊ីអាគ្នេយ៍ លក់តម្លៃជាង ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តអគ្គិសនី Volvo EX30 ស៊េរីឆ្នាំ២០២៤ ដែលទើបប្រកាសចេញកាលពីខែមិថុនាកន្លងទៅ បានបង្ហាញវត្តមានលើទីផ្សារអាស៊ីអាគ្នេយ៍ ដោយបើកឆាកជាមួយប្រទេសថៃ។ ក្នុងទឹកដីប្រទេសថៃ រថយន្ត Volvo EX30 មានចែកចេញជាបីប្រភេទរួមមាន Core Single Motor Extended Range, Ultra Single Motor Extended Range និងប្រភេទ Ultra Twin Motor Performance ដោយតម្លៃលក់របស់វាគឺមានចន្លោះពី ៤៤ ៤០០ដុល្លារ ទៅ ៥២ ៨០០ដុល្លារ។ រថយន្តទាំងបីប្រភេទមានបំពាក់គ្រឿងបរិក្ខារខុសៗគ្នា ប៉ុន្តែអ្វីដែលមានជាស្តង់ដារនោះគឺ អំពូលភ្លើងប្រភេទ LED, យ៉ាន់កង់ទំហំ ១៨អ៊ីញ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, អេក្រង់ Touch ទំហំ ១២,៣អ៊ីញ, ប្រព័ន្ធកម្សាន្តដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android និងគាំទ្រមុខងារ Apple CarPlay ផងដែរ។ ទាក់ទងនឹងថាមពលវិញ រថយន្តទាំងបីប្រភេទ មានប្រើប្រាស់អាគុយដែលមានទំហំ ៦៩kWh អាចសាកភ្លើងពេញក្នុងពេល … Continue reading ឡានអគ្គិសនីខ្នាតតូច Volvo EX30 ចូលប្រឡូកទីផ្សារអាស៊ីអាគ្នេយ៍ លក់តម្លៃជាង ៤ម៉ឺនដុល្លារ